Posts

មេ Facebook អស់ទ្រព្យប៉ុន្មានពាន់លានដុល្លារ ក្រោយក្រុមហ៊ុនធំៗឈប់ដាក់ Ads?

យុទ្ធនាការ​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ឈ្មោះ​ថា​ #StopHateForProfit ដែល​ទទូច​ឲ្យ​ក្រុមហ៊ុន​​នានា​ធ្វើ​ពហិការ​ចំពោះ​ Facebook តាម​រយៈ​ការ​ឈប់​ប្រើ​សេវា​ផ្សាយ​ពាណិជ្ជកម្ម​​របស់​បណ្ដាញ​សង្គម​នេះ​នៅ​ខែ​កក្កដា។ យុទ្ធនាការ​នេះ​បង្កើត​ឡើង​ដោយ​​អង្គការ Color of Change, ADL និង NAACP ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ជា​មួយ​គោល​បំណង​សុំ​ឲ្យ​ Facebook ជួយ​ទប់​ស្កាត់​ការ​ចែក​ចាយ​មាតិកា​ពោរពេញ​ដោយ​ការ​ស្អប់ ហិង្សា ​និង​ការ​រើស​អើង​ពូជ​សាសន៍។ ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា Verizon ដែល​​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​លោក​បាន​ប្រកាស​ចូល​រួម​យុទ្ធនាការ​នេះ ដែល​ពួក​គេ​បាន​អះអាង​ថា​​​នឹង​បញ្ឈប់​ការ​ទិញ​ផ្ទាំង​​ផ្សព្វផ្សាយ​លើ Facebook ​រហូត​ដល់​ពេល​ដែល​ Facebook រក​ឃើញ​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​មួយ។ គួរ​ដឹង​ថា​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ជិត ១០០​ហើយ ដែល​ចូល​រួម​យុទ្ធនាការ​នេះ ដែល​រួម​មាន​ Ben & Jerry's, The North Face, REI, Patagonia និង Eddie Bauer ជា​ដើម។ តាម​រយៈ​ការ​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​លើ Facebook នេះ ច្បាស់​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់ Facebook ដោយ​...

មនុស្សលោកបង្កើតសម្រាមអេឡិចត្រូនិក ច្រើនមិនធ្លាប់មាននៅឆ្នាំ ២០១៩

សម្រាម​អេឡិចត្រូនិក​នៅ​ទូទាំង​ពិភពលោក​កាល​ពី​ឆ្នាំ ២០១៩ មាន​ចំនួន​រហូត​ដល់ ៥៣,៦ពាន់​លាន​គីឡូក្រាម ដែល​ក្នុង​នោះ​មាន​ទូរសព្ទ កុំព្យូទ័រ គ្រឿង​បរិក្ខារ​ផ្ទះ និង​គ្រឿង Gadget ដទៃ​ទៀត​ជា​ដើម។ វា​ជា​កំណត់​ត្រា​ថ្មី​មួយ​ដែល​គេ​មិន​ធ្លាប់​ជួប​ពី​មុន​មក។ នេះ​បើ​តាម​របាយការណ៍​​របស់ Global Waste។ ពាណិជ្ជកម្ម ១៧% នៃ​សំរាម​ទាំង​នោះ ត្រូវ​គេ​យក​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ។ ចំណែក​ឯ​សំរាម​ដែល​នៅ​សេស​សល់​ភាគ​ច្រើន​ត្រូវ​បាន​​ដឹក​ទៅ​កាន់​គំនរ​សំរាម ឬ​ដុត​ចោល​ជា​ដើម។ គេ​រំពឹង​ថា​ចំនួន​សំរាម​អេឡិចត្រូនិក​នឹង​​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ដែល​វា​ជា​ការ​គំរាម​កំហែង​ដល់​សុខភាព​មនុស្ស ​និង​បរិស្ថាន​ជុំវិញ​ផង​ដែរ។ ក្នុង​សំរាម​អេឡិចត្រូនិក​ដ៏​ច្រើន​សន្ធឹក​នេះ​ដែរ មាន​ផ្ទុក​នូវ​មាស ទង់​ដែង ដែក និង​វត្ថុធាតុ​​មាន​តម្លៃ​ដទៃ​ទៀត ដែល​មាន​តម្លៃ​ប្រមាណ ៥៧​ពាន់​លាន​ដុល្លារ​ឯណោះ។ ​ប្រសិន​បើ​គេ​ប្រមូល​យក​វត្ថុធាតុ​ទាំង​នេះ​មក​ប្រើ​ប្រាស់​ឡើង​វិញ វា​អាច​ជួយ​​ដល់​ផែនដី​បាន​​មួយ​ចំណែក​ធំ​​​ ​​ដោយ​គេ​មិន​ចាំ​បាច់​ជីក​យក​វា​ពី​ផែនដី៕ ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

កម្មវិធីរបស់ Facebook ដែលចម្លងតាម TikTok នឹងបិទក្នុងខែនេះ

Image
Facebook នឹង​បិទ​ចោល​នូវ​កម្មវិធី Lasso របស់​ខ្លួន​នា​​ថ្ងៃ​ទី ១០ ខែ​កក្កដា​នេះ ដោយ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ចាប់​ផ្ដើម​ទទួល​បាន​សារ​ជា​ដំណឹង​​អំពី​ការ​បិទ​នេះ និង​មាន​ណែនាំ​ឲ្យ​ពួក​គេ​ទាញ​យក​វីដេអូ​ដែល​ខ្លួន​ចង់​រក្សា​ទុក​ផង​ដែរ។ ពាណិជ្ជកម្ម Facebook ទំនង​ជា​បិទ​កម្មវិធី Lasso ក៏​ដោយ​សារ​ចង់​ផ្ដោត​លើ​មុខងារ Reels ​ក្នុង​កម្មវិធី Instagram ជំនួស​វិញ។ Reels គឺ​ជា​មុខងារ​កែកុន​វីដេអូ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ថត និង​កាត់ត​វីដេអូ​​ ស្រដៀង​​​​​​នៅ​លើ TikTok ហើយ​អាច​បង្ហោះ​ចូល​​ទៅ​កាន់ Instagram Stories ឬ​ផ្ញើ​ចូល​ប្រអប់​ឈែត ឬ​បង្ហោះ​ទៅ​ក្នុង​ Tab ថ្មី​នៃ Explore ដែល​មាន​ឈ្មោះ​ថា Top Reels បាន។ មុខងារ​នេះ​បាន​ដំណើរ​ការ​នៅ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​មុន និង​បាន​ពង្រីក​ដល់​បារាំង និង​អាល្លឺម៉ង់​កាល​ពី​សប្ដាហ៍​មុន។ គួរ​ដឹង​ថា​ Facebook បាន​បញ្ចេញ​កម្មវិធី​ Lasso កាល​ពី​ឆ្នាំ ២០១៨ ដែល​​រយៈពេល​កន្លង​មក​នេះ​​មិន​មាន​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ទូលំទូលាយ​ឡើយ ពោល​គឺ​មាន​​ប្រើ​តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​អាមេរិក, កូឡុំប៊ី ម៉ិកស៊ីកូ, អាហ្សង់ទីន, ឈីលី, ប...