មេ Facebook អស់ទ្រព្យប៉ុន្មានពាន់លានដុល្លារ ក្រោយក្រុមហ៊ុនធំៗឈប់ដាក់ Ads?
យុទ្ធនាការមួយត្រូវបានគេបង្កើតឡើងឈ្មោះថា #StopHateForProfit ដែលទទូចឲ្យក្រុមហ៊ុននានាធ្វើពហិការចំពោះ Facebook តាមរយៈការឈប់ប្រើសេវាផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គមនេះនៅខែកក្កដា។ យុទ្ធនាការនេះបង្កើតឡើងដោយអង្គការ Color of Change, ADL និង NAACP ដែលចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែមិថុនា ជាមួយគោលបំណងសុំឲ្យ Facebook ជួយទប់ស្កាត់ការចែកចាយមាតិកាពោរពេញដោយការស្អប់ ហិង្សា និងការរើសអើងពូជសាសន៍។ ពាណិជ្ជកម្ម នៅថ្ងៃទី ២៥ ខែមិថុនា Verizon ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតមួយក្នុងលោកបានប្រកាសចូលរួមយុទ្ធនាការនេះ ដែលពួកគេបានអះអាងថានឹងបញ្ឈប់ការទិញផ្ទាំងផ្សព្វផ្សាយលើ Facebook រហូតដល់ពេលដែល Facebook រកឃើញដំណោះស្រាយដែលអាចទទួលយកបានមួយ។ គួរដឹងថាមកទល់ពេលនេះមានក្រុមហ៊ុនជិត ១០០ហើយ ដែលចូលរួមយុទ្ធនាការនេះ ដែលរួមមាន Ben & Jerry's, The North Face, REI, Patagonia និង Eddie Bauer ជាដើម។ តាមរយៈការឈប់ផ្សាយពាណិជ្ជកម្មលើ Facebook នេះ ច្បាស់ណាស់ថានឹងប៉ះពាល់ដល់ចំណូលរបស់ Facebook ដោយ...